រដ្ឋ​បាល​ខេត្តបាល​ខេត្តស្វាយរៀង ទទួលម៉ាសការ​ពារសុខភាព ឧបត្ថម្ភពីប្រធានស​ភា​ពាណិ​ជ្ជក​ម្ម​ខេត្ត ចំនួន៨​០០០ម៉ាស

ខេត្តស្វាយរៀង​៖ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង​ នាព្រឹកថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯក​ស័ក ព.ស២៥៦៣ ​ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០នេះ បាន​អញ្ញាត​ឲ្យលោក សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្ម​ខេត្តស្វាយរៀង និងសហការី ចូលជួបសម្តែងការគួសម និងឧ​បត្ថម្ភម៉ាស់​ការពារសុខ​ភាពចំនួន៨០០០ម៉ាស​ជូនដល់ឯកឧត្តម​អភិបាលខេត្តស្វា​យរៀង។

ឯកឧត្តម ម៉ែន​ វិបុល អភិបាលខេត្តបា​នមានប្រសាសន៍ថា ស្របពេលដែលជម្ងឺ​កូរ៉ូណាប្រភេទថ្មី​ កំ​ពុងរី​ករាល​ទៅលើប្រទេសមួយចំនួននាពេល​ថ្មីៗនេះ ខេត្តស្វាយរៀង ក៏បាន​ត្រៀមនូវវិធា​នការរួច​ហើយ ដោយ​សហការជាមួយក្រ​សួងសុខាភិបាល ក្នុងការបង្កាទប់ស្កាត់ នៃការឆ្លងនៃ​ជម្ងឺនេះ ដូចជា ការបំពាក់នូវ ម៉ាស្គែននៅតា​មច្រកទ្វាអន្តរជាតិសំខាន់ៗ របស់ខេត្តស្វាយរៀង។

ឯកឧត្តមបន្តថា ក្នុងនាមរដ្ឋបាលខេត្តសូម​អរគុណ​ចំពោះលោកប្រធាន​សភាពាណិជ្ជកម្មខេត្ត​ដែល​បាន​ឧបត្ថម្ភនូវម៉ាស ការពារសុខភាពនៅថ្ងៃនេះ ហើយម៉ាសទាំងអស់នេះ រដ្ឋបាលខេត្ត នឹងយកទៅ​ធ្វើការចែកជូនបន្ត សម្រាប់ការពារសុខភាព​ និងបង្ការការចម្លងពីវីរុសកូរ៉ូណា​ ប្រភេទថ្មីដែលកំពុង​មានការព្រួយបារ​ម្ភនាពេលបច្ចុប្បន្ន ហើយម៉ាស​ទាំងនេះ​រដ្ឋបាលខេត្តនឹង​ចែកនៅតាមគ្រឹះ​ស្ថានសិ​ក្សា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សក៏ដូច​ជាប្រជាពលរដ្ឋ​នៅតាមទីសាធារណៈ​ប្រើប្រាស់ឲ្យបាន​គ្រប់​គ្នាក្នុងគោល​បំណងរួម ដើម្បីរក្សាការពារសុខមាលភាពរបស់ពួកគាត់៕