ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន៤នាក់ ពាក់ពន្ធ័ករណីប្រើប្រាស់​គ្រឿងញៀន

ខេត្តបន្ទាយមានជ័យ​៖ដោយអនុវ​ត្តតា​មការណែនាំពីលោក​ឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការដ្ឋាន​នគរបាល ​ខេត្តបន្ទាយមានជ័យ និងក្រោមការបញ្ជា​ពីលោកវរ​សេនីយ៍ឯក ធិន ស៊ិនដេត អធិការន​គរ​បាល​ក្រុងប៉ោយប៉ែត កម្លាំងប៉ុស្តិ៍ផ្សារ​កណ្តាល បានចុះប្រត្តិបតិការបង្ក្រាប ករណីប្រើប្រាស់​គ្រឿង​ញៀន ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៤នាក់ កាលពី​វេលាម៉ោង១១និង៣០នាទី​ ថ្ងៃទី៣០ ខែ​មករា ឆ្នាំ២០២០ នៅចំណុចភូមិព្រៃគប់ សង្កាត់ផ្សារក​ណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។

បើតាមលោកវរ​សេនីយ៍ឯក ធិន ស៊ិនដេត អធិការន​គរ​បាល​ក្រុងប៉ោយប៉ែត បាន​ឲ្យដឹងថា​៖ជនស​ង្ស័យ​ដែលត្រូវបានកម្លាំងសមត្ថកិច្ចចាប់​ឃាត់ខ្លួននោះរួមមាន​៖

ទី​១.ឈ្មោះម៉ៅ សៀវហ៊ុយ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅព្រៃគប់។

ទី​២.ឈ្មោះតាប់ រាំង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិព្រៃគប់។

ទី​៣.ឈ្មោះសឿ សុវណ្ណ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិទំនប់ក៥ សង្កាត់ផ្សារកណ្តាល។

ទី​៤.ឈ្មោះស៊ីម សុភ័ក្រ ភេទប្រុស អាយុ២៦ឆ្នាំ(ដកហូតក្រាម​ពណ៌សថ្លា០១ថង់តូច) រស់នៅ​ភូមិព្រៃគប់។

លោកអធិការបញ្ជាក់ថា​ វត្ថតាងក្រាមពណ៌​សថ្លា០២ថង់ទៀត ជារបស់ឈ្មោះ កូក ភេទប្រុស ខណៈ​ដែល​កម្លាំងស​មត្ថកិច្ច​កំពុងចុះបង្ក្រាប ក៏បានគ្រវែង​ចោលនៅក្បែរចំណុចកើតហេតុ។

នៅ​ចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង​៤នាក់បានឆ្លើយសារភាពថា​ ខ្លួនពិតជាអ្នកប្រើប្រាស់​គ្រឿង​ញៀន​ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ​ក្រោយពីសាក​សួរ សមត្ថកិច្ចបានកសាងសុំណុំរឿង ដើម្បីចាត់​ការតាម​និតិវិធី៕