តុលាការសម្រេច​ឃុំខ្លួន គរបាលស័ក្ដិ៣ម្នាក់ ពីបទ​ហឹង្សាដោយចេតនា និង​ធ្វើ​​ឲ្យ​ខូចខាត​ដោយ​ចេតនា

ខេត្ត​កណ្តាល​៖ជនត្រូវចោទឈ្មោះ ហែន លីណា ដែលមានតួនាទីជាមន្ត្រីនគរបា​លខេត្ត​កណ្តាល​ពាក់ស័ក្តិ​៣​ ត្រូវបាន​អយ្យការអម​សាលាដំបូង​ខេត្តកណ្តាល សម្រេចឃុំខ្លួនក្នុង​ពន្ធនាគារ​ កាលពី​ល្ងាច​ថ្ងៃទី៣១​ ខែមករា ឆ្នាំ២០២០ ពីបទ​ហិង្សា​ដោយ​ចេតនា និងបទធ្វើឱ្យខូចខាត​ដោយ​ចេតនា ដែល​ប្រព្រឹត្តនៅផ្សារ​ព្រែកតូច ស្ថិតនៅភូមិ​ព្រៃរុន​ក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល​ កាលពីថ្ងៃ​ទី២៥ ខែមករា ឆ្នាំ២០២០។

យោងតាមជី​កាបង្គាប់​ឲ្យ​ឃុំខ្លួន​របស់ចៅក្រម​ស៊ើបសួរសាលា​ដំបូងខេត្តកណ្តាល​ ចុះថ្ងៃទី៣១ ខែម​ករា​ ឆ្នាំ២០២០ បាន​ឲ្យដឹងថា​ ជនត្រូវចោទ​ឈ្មោះ ហែន លីណា (ហៅ ម៉ាប់)ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរមន្ត្រីនគរ​បាល រៀនថ្នាក់បរិញ្ញាប័ត្រ ទីកន្លែង​កំណើត​នៅភូមិ​ត្រពាំងភ្លោះ ឃុំជ្រៃធំ ស្រុករមា​សហែក ខេត្តស្វាយ​រៀង និងទីលំនៅមុនពេលឃាត់ខ្លួន​នៅភូមិ​ស្វាយ​ជួរ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល​ ឪពុកឈ្មោះ ហែន សាគុណ (ស្លាប់) ម្តាយឈ្មោះ ហុង ណារិន (រស់) ប្រពន្ធឈ្មោះ ឡេង មួយហៀង កូន០១នាក់ជានីតិជន។

ផ្អែកតា​មដីបង្គាប់ឱ្យឃុំខ្លួន​ឲ្យ​ដឹងទៀតថា​ ជនត្រូវចោទរូបនេះត្រូវបាន​ដាក់​ឲ្យ​ស្ថិតនៅក្រោម​ការពិនិ​ត្យ​ពីបទ​ហិង្សាដោយចេតនា និងបទធ្វើ​ឲ្យ​ខូចខាតដោយ​ចេតនា ជាបទល្មើសព្រហ្ម​ទណ្ឌដែ​លមាន​ចែង និងផ្តន្ទាទោស​តាមបញ្ញត្តិមាត្រា​២១៧ និង​មាត្រា៤១០នៃក្រមព្រហ្មទណ្ឌ៕