ឈើប្រ​ណិតចំនួន​៣២ដុំ ដែ​លឈ្មួញលាក់ទុកក្នុងព្រៃ ស្រុកអូរយ៉ា​ដាវ ​ត្រូវ​រាជអាវុ​ធហត្ថ ខេត្តរតនគិរី​ បង្ក្រាបបានពីទីតាំងផ្សេងគ្នា​

ខេត្តរតនគិរី៖ដោយទទួលបានបញ្ជា​ពីលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជា​ការកងរា​ជអាវុធ​ហត្ថខេត្តរតនគិរី កម្លាំង​កងរាជអាវុធហត្ថមូលដ្ឋាន ស្រុកអូរយ៉ាដាវ ស​ហការជា​មួយ​កម្លាំង​អាវុធហត្ថ លើផ្ទៃប្រទេស និងកម្លាំងទាហានវរៈ១០២ ដឹកនាំដោយ​លោកវ​រសេនី​យ៍ត្រី សុខ មីន មេបញ្ជាកា​រអា​វុធ​ហត្ថមូល​ដ្ឋានស្រុកអូរយ៉ាដាវ កាលពី​ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០​២០ បានចុះប្រតិបត្តិការបង្ក្រាបប​ទល្មើស​ព្រៃឈើ ពីទីតាំងផ្សេងគ្នាដោយរឹបអូសបានឈើប្រ​ណិតចំនួន​៣២ដុំ ដែ​លឈ្មួញលា​ក់ទុក​ក្នុងព្រៃ ក្នុងភូមិសាស្ត្រស្រុក​អូរយ៉ា​ដាវ។

ចំណុច២គោលដៅផ្សេង​ៗគ្នាដែលសមត្ថកិច្ចចុះបង្ក្រាបបាននោះ៖
គោល​ដៅទី១ ស្ថិតនៅ​ភូមិសាស្ត្រភូមិឡុំ ​ឃុំប៉ក់ញ៉ៃ ប្រទះ​ឃើញឈើចំនួន១៨ដុំ ប្រភេទសុ​ក្រំនិង។
​គោល​ដៅទី២ ស្ថិតនៅភូមិឡុំ ឃុំប៉ក់ញ៉ៃ ប្រទះឃើញឈើចំនួន១៤ដុំ ប្រភេទសុក្រំ។

វត្ថុតាងឈើ​ទាំង២គោលដៅខាងលើ ត្រូវបានជនមិ​នស្គាល់អត្តសញ្ញាណ បានដឹកយ​កទម្លាក់ទុក​ចោល នៅភូមិសាស្ត្រខាងលើកម្លាំងសមត្ថកិច្ចបានរឹបអូស និងដឹកជញ្ជូនយកមករក្សាទុក នៅមូ​លដ្ឋាន​កងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ បណ្ដោះអាសន្ន ដើម្បីប្រគ​ល់ជូនទៅកម្លាំងជំ​នាញធ្វើការវាស់​វែង និងចាត់វិធានការបន្ត។ចំណែកជ​នប្រព្រឹត្តល្មើស សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ៕