អភិបាលក្រុងប៉ោយប៉ែត​ ឧត្ថម្ភដល់សិស្សដែលទទួលបានជ័យ​លាភី​ ចំណាត់ថ្នាក់លេខ១​ដល់លេខ​៣ ដើម្បីលើកទឹកចិត្ត

ខេត្តបន្ទាយមានជ័យ​៖ដើម្បីជាការលើកទឹកចិត្តដ​ល់សិស្សានុសិស្ស ​ឱ្យខិតខំរៀន​សូត្រ ទទួលបាន​លទ្ធផលល្អ ធ្វើខ្លួនជា​កូនល្អ សិស្សល្អ ជាទំពាំងស្នងឬ​ស្សីនោះ កាលពី​រសៀលថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ​២០​២០ លោកគាត ហ៊ុល អភិបាល នៃគណៈអភិបាលក្រុងប៉ោយប៉ែត បានអញ្ជើញជាអធិបតី​ក្នុងពិ​ធីអ​បអរសាទរ ការប្រឡងអំ​ណាន សិស្សបឋម​សិក្សាថ្នាក់ទី៤ដល់ថ្នាក់ទី៦ ក្រុងប៉ោយប៉ែត នៅការិ​យាល័យ​អប់រំក្រុង​ ដោយនាំយកនូវរង្វន់លើកទឹកចិត្តជូន ដល់សិស្សានុសិស្ស​ដែលទទួល​បាន​ជ័យលាភី ចំណាត់ថ្នាក់លេខ​១ដល់លេខ៣។

រង្វន់ដែលត្រូវផ្តល់ជូនដល់សិស្សទទួល​បាន​ជ័យលាភី ចំណាត់ថ្នាក់លេខ​១ដល់លេខ៣នោះរួមមាន​៖

១-ចំណាត់ថ្នា​ក់លេខ១ ចំនួន៣នាក់ ក្នុងម្នាក់ៗទទទួលបានកង់០១គ្រឿង និងថវិកាចំនួន​១៥ម៉ឺន​រៀល។
២-ចំណាត់ថ្នាក់លេខ២ ចំនួន៣នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅសរសេរចំនួន១០ក្បាល ប៊ិច​ចំនួន​០៥ដើម និងថវិកាចំនួន១២ម៉ឺនរៀល​។
៣-ចំណាត់ថ្នាក់លេខ៣ ចំនួន០៣នាក់ ក្នុងម្នាក់ៗ​ទទួលបានសៀវភៅសរសេរចំនួន១០ក្បាល ប៊ិច​ចំនួន​០៥ដើម និងថវិកាចំនួន​១០ម៉ឺនរៀល។
៤-សិស្សមិនទទួលបានជ័យលាភីចំនួន៣៣នាក់ ក្នុងម្នាក់ៗទទួលបាន​សៀវភៅសរសេរ និង​ថវិកា​ចំនួន១៥,០០០រៀល។​

ក្នុងឱកាសនោះដែរលោកអភិបាលក្រុង​បាន​ថ្លែងអគុណដល់នាយកគគ្រប់​គ្រងសា​លា លោកគ្រូ អ្នកគ្រូ ដែលបានខិតខំប្រឹង​ប្រែងអប់រំ បង្ហាត់បង្រៀនក្មួយ ព្រមទាំងបា​នចូលរួម​អបអរសាទរ​លើក​ទឹក​ចិត្តដល់​ក្មួយៗ​ដែលបានខិតខំ​រៀនសូត្រទទួលបានលទ្ធផលល្អ ធ្វើខ្លួនជាកូនល្អ សិស្ស​ល្អជា​ទំពាំង​ស្នងឬស្សី​សម្រាប់ប្រទេសជាតិនាថ្ងៃអនាគត់៕