រដ្ឋបាលខេត្តកំពត ធ្វើពិធីដង្ហែពានជ័យលាភី ទីក្រុងទេសចរណ៍ស្អាត​អាស៊ាន

ខេត្តកំពត៖ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តម ជឹង ផល្លា ប្រធាន​ក្រុមប្រឹ​ក្សាខេត្ត ព្រមទាំងឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំ ប្រធាន​មន្ទីរ អង្គភាព មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និងប្រជាពលរដ្ឋ សរុបប្រមាណ ២៦០០នាក់ នា​ព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែ​កុម្ភៈឆ្នាំ២០២០ បាន​ដង្ហែពានរង្វាន់ជ័យ​លាភីទីក្រុង​ទេសចរណ៍​ស្អាតអាស៊ានក្នុងក្រុ​ងកំពតយ៉ា​ង​អធិក​អធមបំផុត។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ និងឯកឧត្តម ជឹង ផល្លា បានដឹក​នាំប្រតិភូខេត្តកំពត ចូលរួមទទួល​ពានរង្វាន់ជ័យលាភីទេសចរណ៍​ទីក្រុងស្អាតអាស៊ាន នៅរដ្ឋ​ធានីបង់ដារសេរីបេហ្គាវ៉ាន់ ប្រទេសប៊្រុយណេដែលរដ្ឋមន្ត្រីទេសចរណ៍អាស៊ានផ្តល់ជូន បន្ទាប់​ពីបានវាយតម្លៃថា ក្រុងកំពត ជាទីក្រុងទេសចរណ៍ស្អាត។
នេះជាកិត្តិយសដ៏ឧត្តុង្គ​ឧត្តម និងមោទនភាពថ្មីមួយទៀតសម្រាប់រដ្ឋបាលខេត្តកំពត ក៏ដូចជាព​លរដ្ឋ​ទូទាំ​ងខេត្តដែលក្រុងកំពតត្រូវបានទទួលស្គាល់ជាទីក្រុងទេសចរណ៍ស្អាតលំដាប់អាស៊ាន។កន្លងម​កក្រុងកំពត​បានទទួលពានរង្វាន់ជ័យលាភី រំដួលបីទង ចំនួន២លើក រួចមកហើយ ក្នុងចលនា ប្រឡង​ប្រណាំងក្រុងស្អាតថ្នាក់ជាតិ ផងដែរ៕