អភិបាលខេត្ត​ស្ទឹងត្រែង ជួបសំ​ណេះសំណាល​ ជាមួយប្រជាកសិករ សមាជិកបណ្តុំអាជីវកម្ម និង​សមាជិក សហ​គមន៍កសិកម្ម ស្ថិតក្នុង ស្រុកសៀមបូក 

ខេត្តស្ទឹង​ត្រែង៖នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ​២០២០ ឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានអញ្ជើញ​ជួបសំណេះសំណាល ជាមួយប្រជាកសិករ សមាជិកបណ្តុំអាជីវកម្ម និងសមាជិក សហគមន៍កសិ​កម្ម ស្ថិតក្នុងឃុំអូរឬស្សីកណ្តាល ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ 

ក្នុងពិធីនេះ មាន​ការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្ត​មណ្ឌល​ស្ទឹង​ត្រែង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកប្រធានក្រុមប្រឹក្សាស្រុក អភិបាលស្រុក​សៀម​បូក ប្រធាន អនុប្រធានមន្ទីរអង្គភាពនានាក្នុងខេត្ត លោកប្រធានមន្ទីរក​សិកម្មរុក្ខាប្រមាញ់ និងនេ​សាទខេត្ត ប្រជាកសិករ សមាជិកបណ្តុំអាជីវកម្ម និងសមាជិក សហគមន៍កសិកម្ម ព្រមទាំង​មន្រ្តីពា​ក់ព័ន្ធសរុបប្រមាណជាង ៣០០ នាក់។

លោក សាយ ពន្លឺចិត្តៈករុណា បានឲ្យដឹងថា ការចាប់ផ្តើមធ្វើចម្កា​រម្នាស់ដំបូងរបស់​លោកហាក់មាន​ភាពត្រដាបត្រដួសបន្តិច តែ២ឆ្នាំកន្លះចុងក្រោយមកដំណើរការបានរលូនបន្តិចម្ដង។ដោយកា​រដាំដុះចេះ​តែទទួលបានទិន្នផលល្អ និងទីផ្សារសមគួរផង ចម្ការម្នាស់ ដែលផ្តើម​ចេញពីផ្ទៃដី​ដែល​ឪពុក​ចែកឲ្យចំនួន៥ហិកតា មកដល់បច្ចុប្បន្ន លោក ករុណា បានពង្រីកផ្ទៃដីចម្ការបានកើនដល់ជិត ៥០ហិកតាហើយ។ ក្នុងនោះ ផ្ទៃដីដាំម្នាស់ មានត្រឹមតែ ១៥ហិកតាប៉ុណ្ណោះ ក្រៅពីនេះទុកនៅ​ទំនេ​រមិន​ទាន់ដាំអ្វីនៅឡើយ។

ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តបានមានគូសបញ្ជាក់អំពី គោលកាណ៍ ផែន​ការអ​ភិវឌ្ឍវិស័យកសិកម្ម ទីផ្សារកសិកម្ម និងផលិតផលកសិកម្ម ជូនដល់ប្រជាកសិករ សមាជិក​បណ្តុំអាជីវកម្ម និងសមាជិក សហគមន៍កសិកម្ម។ឯកឧត្តមអភិបាលខេត្ត មានសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាកសិ​កររបស់យើង នឹងមានភាពជឿជាក់លើការអនុវត្តការងាររបស់អាជ្ញាធររបស់យើង ជាពិសេសមន្ទីរកសិកម្ម រុក្ខាប្រ​មាញ់ និងនេសាទខេត្ត ដែលតែងតែចុះជាប់ជាប្រចាំជាមួយបងប្អូន។លើសពីនេះ ក៏យើងបានបង្កើនភាពស្និតស្នា​ល ហើយបងប្អូនក៏អាចចែករំលែកបច្ចេកទេសថ្មីៗ បទពិសោធល្អ និងចូលរួមស្វែងរកដំណោះស្រាយទាំងអស់គ្នា។

ឯកឧត្តម ឡូយ សុផាត បានមានប្រសា​សន៍ថា ប្រជាកសិករ និងសមាជិកបណ្តុំអាជីវកម្មមាន់ ម្នាស់​ទឹកឃ្មុំ ស្វាយចន្ទី បន្លែ ស្វាយកែ​វរមៀត កៅស៊ូ ដំឡូងមី និងសមាជិកសហគមន៍កសិកម្ម ឯកឧត្តម សង្ឃឹម​ជឿជាក់​ថាភាពក្រីក្ររបស់ប្រជាពលរដ្ឋក៏ដូចជាប្រជាកសិករនៅក្នុងខេត្តស្ទឹងត្រែង នឹងត្រូវ​កាត់​បន្ថយមួយកម្រិតថែមទៀត ហើយការយល់ដឹងអំពីបច្ចេកទេសនានា ក្នុងចំណោម​ប្រជាក​សិករ​ទាំងឡាយនឹងត្រូវបានបង្កើន និងចែករំលែក៕