សម្តេចតេ​ជោ ហ៊ុន សែន ៖បើសិនពេលខាងមុខនេះ មានរោង​ចក្រមួយចំនួន ត្រូវផ្អាក​ជាបណ្តោះ​អាស​ន្ន​នោះ គឺមិន​មែនដោយសាររឿ​ងEBA នោះទេ សូមកុំមា​នការ​យល់ច្រ​ឡំ

រាជធានីភ្នំពេញ​៖ដោយរោងច​ក្រផ​លិតវត្ថុធា​តុ​ដើម​មួយ​ចំនួន នៅប្រទេសចិនត្រូវបិទទ្វា ដោយ​សារ​បញ្ហាជម្ងឺកូរូ​ណា។ដូច្នេះបើសិន​បើ​ពេល​ខាងមុខនេះ​មាន​រោងច​ក្រមួយ​ចំនួន​ត្រូវផ្អាក​ជាបណ្តោះ​អាសន្ននោះ គឺមិន​មែន​ដោយ​សាររឿង EBA នោះទេ សូម​កុំមានការយល់ច្រឡំ។សម្តេច​តេជោ​មិនមានការព្រួយបារម្ភរឿងបាត់ EBA នោះទេ យើងត្រូវរៀន​ដកដង្ហើម និងរៀនរស់​ដោយខ្លួនឯង កម្ពុជាមិន​អាចយកអធិប​តេយ្យភាព ទៅដោះដូរនឹង​ជំនួយ​ពីបរទេស​ឡើយ កម្ពុជាត្រូវកា​រសន្តិភាព និងមាន​ឯករាជ្យភាពរបស់ខ្លួន។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រ​សាស​ន៍បែបនេះ ក្នុងឱកាសដែលសម្តេច​អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើ​កការដ្ឋានស្តារ និង​សាង​សង់ផ្លូវ លេខ២ និងលេខ២២ ប្រវែងសរុបជាង​៧២គីឡូម៉ែត្រនៅព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ដោយមានកា​រអញ្ជើញចូលរួម​ពី​លោក ផាក ហ៊ឹងឃ្យុង (Park Heung-Kyeong) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំនៅ​កម្ពុជាផងដែរ​។

ក្នុងឱកាសនោះសម្តេចតេជោតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថ្លែង ដោយក្តីមោទន​ភាព ចំ​ពោះ​វិធាន​ការទប់ស្កាត់​នៃការរីករាលដាន​នៃជំងឺផ្លូវដង្ហើមប្រភេទថ្មីកូរ៉ូណារីរុស ដែល​រហូតមកដ​ល់​ពេលនេះ​កម្ពុជាមិនទាន់មា​នអ្នកកើ​តជម្ងឺនេះនោះទេ។ថ្មីៗនេះ​តាមរបាយការណ៍​របស់អភិបាល​ខេត្ត​ព្រះសីហនុ​បានរាយការណ៍​មកថា មានជនជាតិ ហូ ឡង់ ម្នាក់ទៀត កំពុងមានអាការៈសង្ស័យ ហើ​យ​ពេលនេះ​ក្រសួងសុខាភិបាលកំពុង​យកចិត្តទុកដា​ក់ និងតាមដានសុខភាព​របស់គាត់ និងដាក់​គា​ត់​អោយ​នៅដាច់​ដោយឡែកផងដែរ៕