នគរបាលខេត្តបាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​១នាក់ ពាក់ពន្ធ័ករណីគ្រឿងញៀន

ខេត្តបាត់ដំបង​៖ដោយអនុវត្តតាមការណែ​នាំរបស់លោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង និងលោកឧត្តម​សេនីយ៍ត្រី កុយ ហៀង ស្នងការ​រងផែន​ការងារ​ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន កាលពីថ្ងៃ២០ ខែកុម្ភ: ឆ្នាំ២០២០ លោកវរ​សេនីយ៍ឯក ផង់ សុភាព អធិការនគរបា​លស្រុកថ្មគោល ដឹកនាំបង្រ្កាប​ករណីគ្រឿងញៀនខុស​ច្បាប់​ក្នុងមូលដ្ឋាន​ភូមិគោ​កឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង បានចំនួន០២ករណី ដោ​យ​ធ្វើការឃាត់ខ្លួន​ជនសង័្សយចំនួន០១នាក់
ឈ្មោះ វង្ស បេឡា ភេទប្រុសអាយុ៣៧ឆ្នាំភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបា​ត់​ដំបង។
វត្ថុតាងចាប់យកបានរួមមាន៖
ថ្នាំគ្រាប់មានរាងមូល​សំប៉ែតពណ៌ផ្កាឈូមានអក្សរ(WY)នៅចំហៀង ចំនួន០៨​គ្រាប់សង័្សយជា​គ្រឿង​ញៀនប្រភេទមេតំហ្វេតាម៉ីនយ៉ាម៉ា ។
ម្សៅក្រាម​ពណ៌សថ្លាច្រកក្នុងថង់ប្លាស្ទិចសង័្ស​យជាគ្រឿងញៀនប្រភេទមេតំហ្វេតាម៉ីនម៉ាទឹក​កកICE ​ចំនួន០១ថង់តូច។

សមត្ថកិច្ចបញ្ជាក់ថា ការចុះបង្ក្រាបនេះ បានធ្វើឡើងបន្ទាប់ពីកម្លាំងសមត្ថកិច្ចនគរបាល​បានធ្វើការ​ស្រាវជ្រាវជា​បន្ទាន់រហូតឈានទៅរកបក្ស​ពួកផ្សេងទៀតប៉ុន្តែ មុខសញ្ញាបា​នគេចខ្លួនបាត់​ដោយ​បន្សល់ទុក​វត្ថុតាងរួមមាន៖
ម្សៅក្រាមពណ៌សថ្លាច្រកក្នុ​ងថង់ប្លាស្ទិកចំ​នួន​០៧ថង់ធំចំនួន០៥ថ​ង់តូចចំនួន០២ថង់​មានទម្ងន់​សរុប​២៧៧,៨៧ក្រាមដែលសង្ស័យជាសារធាតុ​ញៀនប្រភេទមេតំហ្វេតាម៉ីនម៉ាទឹកកកICE
ថ្នាំគ្រាប់មានរាងមូលសំប៉ែតពណ៌ផ្កាឈូក​មានអក្សបរទេស(WY)នៅចំហៀងចំនួន១៤២​គ្រាប់​សង្ស័យ ជាគ្រឿងញៀនប្រភេទមេតាំហ្វេតាម៉ីន​យ៉ាម៉ា។
ម៉ូតូម៉ា​កហុងដាឌ្រីមពណ៌ខ្មៅសេរីឆ្នាំ២០១​៣​ពាក់ផ្លាកលេខបាត់ដំ​ បង១F ១៨៣៥​ចំនួ​ន​០១​គ្រឿង
កាំបិតចំនួន០១
ជញ្ជីងថ្លឹង​ថ្នាំញៀនចំនួ​ន០១។

បច្ចុប្បន្ន​ជនសង្ស័យរួមជាមួយវត្ថុតាង​នគរបាលស្រុក បញ្ជូនមកការិយាល័យជំនាញ ដើម្បីធ្វើ​ការ​ស្រា​វ​ជ្រាវបន្ត ក្នុងករណីការធ្វើកោស​ល្យវិច័យលើ​ភស្តុតាងទាំងនោះថា ពិតជាគ្រឿងញៀនខុស​ច្បាប់មែននោះ សមត្ថកិច្ចនគ​របាលនឹង រៀបចំ​សំ​ណុំរឿងជនស័ង្សយ​និងវត្ថុតាងទៅសាលាដំ បូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕