រដ្ឋបាលខេត្តកំពត ប្រគល់វិញ្ញាបណ្ណបត្រ​ សម្គាល់អចលនវត្ថុ ជូនប្រជាពលរដ្ឋស្រុកដងទង់ ចំនួន​១៥០គ្រួសារ

ខេត្តកំពង់ឆ្នាំង៖លោក ហេង ពិទូ អភិបាលរងខេ​ត្តកំពង់ឆ្នាំង លោកឧត្តមសេនីយ៍ទោ ធន ធឿន មេ​បញ្ជាការសឹករងខេត្ត និងជាប្រធាន​សមាគមអតីតយុទ្ធជ​នកម្ពុជាខេត្ត និងលោកឧត្តមសេនីយ៍ទោ ខូវ លី​ ស្នងការនគបាលខេត្ត អនុប្រធានស​មាគមអតីតយុទ្ធជនកម្ពុជាខេត្ត រួម​ជាមួយ​អាជ្ញាធរ​ស្រុក ឃុំ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ បានអញ្ជើញចុះសួរសុខទុក្ខ និង​ប្រគល់​ផ្ទះ​ចំនួន៤ខ្នង​បន្ថែម​ទៀត ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជាប្រធាន​សមាគម​អតីតយុទ្ធជនកម្ពុជា ជូនដ​ល់សមាជិកអតី​តយុទ្ធជនជាជនពិការចំនួន២​គ្រួសារ និង​និវត្តន៍ជន២គ្រួសារ ក្នុងស្រុក​កំពង់ត្រឡាច និងស្រុក​សាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សមាជិកអតី​តយុទ្ធជនជាជនពិការចំនួន២​គ្រួសារ និង​និវត្តន៍ជន២គ្រួសារ ដែលត្រូវទ​ទួលអំណោ​យ​ផ្ទះចំនួន​៤ខ្នងរួមមាន៖
លោក សេន កើ ជានិវត្តន៍ជន រស់នៅភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ។
-​លោក នៅ ធឿន ជានិវត្តន៍ជន រស់នៅភូមិច្រករមៀតផ្អែម ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ។
-​លោក យ៉ន សាវិន ជាជនពិការ រស់នៅភូមិជំទាវ ឃុំច្រេស ស្រុកកំពង់ត្រឡាច ។
-​លោក យឹម ចាន់សុភាព ជាជនពិការ រស់នៅភូមិប្របផ្ជៈ ឃុំច្រេស ស្រុកកំពង់ត្រឡាច។

ជាមួយគ្នានោះដែរលោក និងក្រុមការងារ ក៏បាន​ឧបត្ថម្ភដល់គ្រួសារ​សមាជិកអតី​តយុទ្ធជន​ទាំង៤គ្រួសារ ក្នុង១គ្រួសារៗ ទទួលបានថវិកាចំនួន​៣០០,០០០៛,អង្ករ២បេ,មី១កេស,ទឹកត្រី២យួរ, ទឹក​ស៊ីអ៊ី​វ២យួរ,​ត្រីខ២យួរ,ដើមស្វាយ ដើមដូង និងមាន់បួនក្បាលផងដែរ៕