ច្រកទ្វាអន្តរជាតិ​ប៉ោយ​ប៉ែត ប​ន្តបិទដដែល តែអនុញ្ញាត​ឲ្យអាជីវ​ករចូលពិនិត្យទំ​និញ និងដឹកទំ​និញឥ​វ៉ាន់​មក​វិញបាន ដោយរងចាំការ​ជូនដំ​ណឹង​ពីរាជរដ្ឋាភិ​បាល​ថៃ

ខេត្តបន្ទាយមានជ័យ៖លទ្ធផលនៃកច្ចប្រជុំរវាងរដ្ឋបា​លខេត្តបន្ទាយមា​នជ័យ និងខេត្តស្រះកែវ ប្រ​ទេស​ថៃ តាមរយៈ​ប្រព័ន្ធបញ្ជូន​សារសម្លេង រូបភាព (Video Conference)នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះ គឺច្រកទ្វាអន្តរជាតិ​ប៉ោយ​ប៉ែត ប​ន្តបិទដដែល​ មិនអនុញ្ញាត​ឲ្យអាជីវករខ្មែរ ចូលទៅ​លក់​នៅផ្សារ​រោងក្លឿ ប្រទេសថៃ ដូចស​ព្វមួយ​ដងនោះទេ តែអនុញ្ញាត​ឲ្យមាន​ការចូលទៅ​ផ្សាររោង​ក្លឿ ពិនិត្យទំនិញ និ​ងដឹកទំ​និញឥ​វ៉ាន់​មក​វិញ តាមរយៈរថ​យន្តចំនួន៥០ឡាន មនុស្សក្នុង​១ឡាន​២នាក់ ដោយ​មាន​ការបំ​ពេញបែបបទ ពិនិត្យ​សុខភាព តាមការណែនាំ និងវិធានការក្រ​សួង​សុខាភិ​បាល។ហើយ​រយៈ​ពេល នៃការចូល​ទៅផ្សារ​នោះ គឺចាប់ពីម៉ោង៨:០០ ដល់ម៉ោង១០នា​ទី​ព្រឹកឲ្យចូ​លឲ្យអស់ នៅវេលា​ម៉ោង១៣:០០នាទី​រៀល​ចេញពីទឹកដីថៃវិញ។ចំពោះកា​រអនុញ្ញាតឲ្យចូលទៅ​នៅ​ថ្ងៃណា ពេលណានោះ មិនទាន់កំណត់នោះទេ រងចាំការ​ជូនដំ​ណឹង​ពីរាជរដ្ឋាភិបាលថៃ។

សូមជំរាបដែរថា ករណីបើកឬបិ​ទច្រកទ្វារព្រំដែនអន្តរជា​តិប៉ោយប៉ែត~ខ្លងលឹក គឺរក្សា​ការបិទ​ដដែ​ល នឹងមិនទាន់​មានព័ត៌​មានផ្លូវការណាមួយ ត្រូវបើក​នាពេលឆាប់ៗនោះទេ។ករណីប្រជាពលរដ្ឋខ្មែរ​ដែល​ចេញពីថៃ មកមាតុប្រទេសវិញ គឺមានកា​រសម្របសម្រួល ដោយរក្សា ឯកភាព​ឲ្យចេញ​តាមច្រកអូរបីជាន់ដដែល។

សូមបញ្ជាក់ដែរថា កិច្ចប្រជុំនេះបានធ្វើឡើងនៅសា​លា​ខេត្ត​បន្ទាយមានជ័យ ដឹ​កនាំ​ដោយឯកឧត្តម អ៊ុំ រាត្រី អភិបាល​​ នៃ​គណៈ​អភិបាលខេ​ត្តបន្ទាយ​មាន​ជ័យ តាមរយៈ​ប្រព័ន្ធបញ្ជូន​សារសម្លេង រូបភាព (Video Conference) ជាមួយ​ឯកឧត្តម ​ឯកឧត្តម វរ៉ា​ផាន់ សុវាណុន H.E​ .WORAPHAN SUW​ANN​UN អភិបាលខេត្តស្រះកែវ ព្រះ​រា​ជាណាចក្រថៃ ដោយលើកយករបៀបវារៈចំនួន៤​រួមមានៈ
១.ការបើកច្រកនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ឬបន្តបិទច្រក
២.ពិភាក្សាសុំឲ្យមានការចេញ~ចូលលក់ដូរត្រឹមផ្សាររុងក្លឿ
៣.ពិភាក្សាករណីពលករ(ចេញ~ចូល)
៤.បញ្ហាផ្សេងៗ។

គួររម្លឹកដែរថា ការ​បិតច្រកព្រំដែន​អន្តរជាតិ បាន​ធ្វើឡើងបន្ទាប់បណ្តាលប្រទេសនៅលើ​ពិភពលោក​បាន​ផ្ទុះ​ឡើងនូវជំងឺកូវីដ១៩ ​ដែល​ជា​ហេតុធ្វើ​ឲ្យម្រមុខថ្នាក់ដឹ​កនាំមានការព្រួយបារម្មណ៍ និងយក​ចិត្តទុកដាក់ជាខ្លាំងចំពោះសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ៕