សម្តេចតេជោ​ អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋកុំធ្វេសប្រហែស ឬមើលស្រាលជំងឺឆ្លងកូវីដ-១៩អោយសោះ ត្រូវ​ថែរក្សាកា​រពារសុ​ខ​ភាព ដោយ​ឧស្សាហ៍ដុសលាង សម្អាតដៃជាមួយ​សាប៊ូ អាល់កុល

រាជធានីភ្នំពេញ៖ជាថ្មីម្តងទៀត សម្តេចអគ្គមហា​សេនាបតី​តេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរា​ជាណាចក្រ​កម្ពុជា បន្តអំពាវនាវ​ឲ្យប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់​ថែរក្សាការពារសុខភាព ដោយ​ឧស្សាហ៍​ដុសលាង​សម្អាតដៃជាមួយសាប៊ូ អាល់កុល ឬចឹល​សម្លាប់​មេរោគ ដើម្បីការពារកុំ​ឲ្យឆ្លង​រោគកូវីដ១៩។

នាព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ២០២០ សម្តេច​តេជោបានសសេរសារនៅលើបណ្តាយ​សង្គម​Face​bookផេករបស់សម្តេច​ ដោយបញ្ចាក់ថា ​សូមប​ងប្អូន​ជនរួមជាតិ​បន្តយកចិត្តទុកដាក់​ថែរក្សាការ​ពារសុ​ខ​ភាពកុំអោយឆ្លងរោគកូវីដ១៩ ដោយឧស្សាហ៍ដុសលា​ងសម្អាតដៃ​ជាមួយសាប៊ូ អាល់កុល ឬចឹល​សម្លាប់មេរោគ ហើយត្រូវតែ​ពាក់ម៉ាសជាប្រចាំ។ជំងឺឆ្លងកូវីដ១៩ មិនទាន់មា​នថ្នាំព្យាបាល​នៅឡើយ​ទេ។សូមកុំធ្វេសប្រហែស ឬមើលស្រាលជំងឺឆ្លងកូវីដ១៩អោយសោះ។

សម្តេចបញ្ជាក់ទៀតថា ចំពោះទីកន្លែងដែលមានចំនួន​មនុស្សប្រមូលផ្តុំច្រើន​ដូចជាទីផ្សា ផ្សារទំនើប ហាងទំនិញលក់ដូរតាមផ្លូវតូចធំ ភោជនីយដ្ឋាន ហាងកាហ្វេ ជាពិសេសក្លីនិក និងមន្ទីរពេទ្យ​រដ្ឋ​និងឯកជន គឺត្រូវមានចឹល ទឹកអាល់កុល និងម៉ាស​ ដើម្បីអោយព​លរដ្ឋ និងអតិថិជន​ប្រើប្រាស់កុំ​អោយឆ្លងរោគ។

យើងដឹងហើយថា​ជំងឺឆ្លងកូវីដ១៩ កំពុងធ្វើ​អោយប៉ះពាល់ដល់​សេដ្ឋកិច្ចពិភពលោក​យ៉ាងធ្ងន់ធ្ងរ ក្នុង​នោះក៏ប៉ះពាល់​ដល់កម្ពុជាផងដែរ ហើ​យក្នុង​ពេលនេះ គឺបានធ្វើអោយ​ពលរដ្ឋក្រីក្រ​ជាង៦សែន​គ្រួសារកំពុង​ប្រឈមនឹងកង្វះខាតស្បៀង​អាហារផងដែរ៕