ស្នងការខេត្តម​ណ្ឌលគីរី បើកកិច្ច​ប្រជុំត្រួតពិនិត្យ កា​រងារប្រចាំ​ខែមិថុនា ឆ្នាំ២០២០ និងលើក​ទិសដៅ​អនុវត្តការងារខែបន្ត

ខេត្តមណ្ឌលគិរី៖​នាព្រឹកថ្ងៃពុធ​ ៤កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស​ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែ​មិថុនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី អ៊ន ប៊ុន្នីរិទ្ធី ស្នងការរងទទួលផែនការងារសេនាធិការ​ តំ​ណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ទោ ឡោ សុខា​ ស្នងការនគរបាលខេត្ត​ បានដឹកនាំកិច្ច​ប្រជុំ​ត្រួតពិនិត្យ​ការងារ ប្រចាំខែមិថុនា ឆ្នាំ២០២០ និងលើកទិសដៅអនុវត្តការងារខែបន្ត។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញ​ចូល​រួមពីលោក​ លោកស្រីជាស្នងការរង លោក លោកស្រី​ នាយ នាយរងការិយាល័យជំនាញ លោក​មេបញ្ជាការ មេបញ្ជាការរងទទួលការងារសេនាធិការ វរសេនាតូចនគរបាលព្រំដែនគោកទាំងពីរ លោកអធិការ អធិការរងទទួលការងារសេនាធិការ នៃអធិការដ្ឋាននគរបាលក្រុងស្រុកទាំងប្រាំ លោកនាយ​ប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង២១ឃុំសង្កាត់ លោកនាយ​ប៉ុស្តិ៍នគរបាល​ការពារព្រំដែន​គោកទាំង១៤ និងលោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីទាំង០៣ ដែលបានចូលរួមសរុបចំនួន ១៣៤នាក់។

នាឱកាសនោះលោកឧត្តមសេនីយ៍ស្នងការរង បានមានប្រសាសន៍ណែនាំ សូមអោយកងកម្លាំង​នគរ​បាលជាតិ នៃស្នងការ​នគរបាលខេត្តទាំងអស់ ត្រូវបង្កើននូវការយកចិត្តទុកដាក់ ទៅលើសកម្ម​ភាពការងារប្រចាំថ្ងៃ​ ពិសេសការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដើ​ម្បីអោយ​គោល​នយោ​បាយនេះ សម្រេចបានជោគជ័យ​ និងបានដាក់វិធានការ​បង្កើនយុទ្ធនាការឃោនាផ្សព្វផ្សាយ ស្តីពីការងារ​ចរាចរណ៍ផ្លូវគោក ពង្រឹងវិធានការអនុវត្តច្បាប់ និងការងារជំនាញខ្លួន។

ត្រូវបន្តចុះល្បាតនូវតាមភូមិសាស្ត្រ ដែលខ្លួនគ្រប់គ្រងជាប្រចាំ ដើម្បីការពារសន្តិសុខ​ សុវត្ថិភាពជូន​ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន អោយបានល្អប្រសើរ៕