អភិបាលខេ​ត្តសៀមរាប ជំរុញ​ឲ្យពលរដ្ឋបង្កើន​ការដាំដុះ និង​ចិញ្ចឹមសត្វ ដើមី្បផ្គត់​ផ្គង់ជីវភាព​ក្រុម​គ្រួសារ

ខេត្តសៀមរាប៖ទោះបីជាប្រជាពលរដ្ឋ​មិនបាន​ទទួលនូវចំណូល​ពីវិស័យទេសចរណ៍ ក្នុងពេល​ជួប​នូវវិប​ត្តិជំងឺកូវីដ១៩ក៏ពិតមែន តែបងប្អូន​មានដីស្រែធ្វើការបង្កបង្កើនផល ដើមី្ប​ផ្គត់ផ្គង់​ជីវភា​ពក្រុមគ្រួសារ ប្រសើរជាងអ្នកដែ​លគ្មានដីបង្កបង្កើនផល។ម៉្យាងទៀតលើការងារបង្កបង្កើនផល សូមឲ្យបងប្អូនប្រជាពលរដ្ឋ​គោរពទៅតាមបច្ចេកទេស របស់មន្ត្រីជំ​នាញបច្ចេក​ទេសកសិកម្ម​ដែលបានណែនាំ ដើមប្បី​ធានានូវគុណភា​ពដីស្រែកុំឲ្យរីករឹល ដីស្រែសោះ​ជីវជាតិ ដែលនាំឲ្យ ទន្និ​ផលស្រូវមា​នការធ្លាក់ចុះ ព្រមទាំ​ងធ្វើឲ្យដំ​ណាំស្រូវមិនលូតលាស់បានល្អ ដោយ​ការប្រើប្រាស់​ជីគីមី​លើសកំណត់ និងខុសបច្ចេកទេសរបស់កសិកម្ម។

ដើមី្បឲ្យបងប្អូនប្រជាកសិករមានភា​ពជឿជាក់ ក្នុងការបង្កើននូវ​មុខរបប​របស់ខ្លួន​លើការចិញ្ចឹមសត្វ​មាន់នេះ ឯកឧត្តមអ​ភិបាលខេត្ត ក៏បានធ្វើការណែ​នាំមួយចំនួនចំពោះ លោក​ប្រធានមន្ទីរ​ពាណិជ្ជ​កម្មខេត្ត ឲ្យត្រូវ​យកចិត្តទុកដាក់ខ្ពស់ ក្នុងការរកនូវទីផ្សារជូនដល់បងប្អូនប្រជាកសិករ នូវគ្រប់មុខ កសិផល​ដែលបងប្អូនផលិតបាន។

ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មានប្រ​សាសន៍ណែនាំដល់ពលរដ្ឋ​បែប​នេះ ខណៈដែលឯកឧត្តម ដឹកនាំមន្ត្រីក្រោមឱវាតចុះបំពេញបេ​សកកម្មរ នៅក្នុងស្រុកប​ន្ទាយ​ស្រី កាលពីថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០២០។

ក្នុងដំណើរចុះបំពេញបេសកកម្មនេះឯកឧត្តម ទៀ សីហា រួមទាំងគណៈប្រតិភូ បានអញ្ជើញ​ចុះពិនិត្យស​កម្មភាពប្រជាសហគម​ធ្វើនំបញ្ចុក ប្រកបដោយភាពអនាម័យ សុខភាព នៅក្នុងភូមិ​ព្រះដាក់ ឃុំព្រះដាក់ ព្រមទាំង​បានពិសារនំបញ្ចុក ដែលជាស្នាដៃរបស់កូនខ្មែរអង្គរទៀតផង។

បន្ទាប់មកគណៈប្រតិភូក៏បាន ចុះត្រួតពិនិត្យមើលការងារក​សិកម្ម និងការចិញ្ចឹ​មមាន់ដែលអាជ្ញាធរ ស្រុកបានធ្វើស្រែបង្ហាញ នៅក្នុងភូមិសាស្ត្រឃុំព្រះដាក់​នេះផងដែរ។

ជាមួយគ្នានោះដែរឯកឧត្តម ទៀ សីហា ក៏បានកោតសរសើរដល់បងប្អូនប្រជាពលរដ្ឋ ដែលបាន​ចាប់យកនូវមុខ​របបធ្វើនំបញ្ចុកជាអាជីពប្រចាំគ្រួសារ បន្ទាប់ពីការងារធ្វើ​ស្រែចំការ ក្នុងកា​រលើក​កម្ពស់ជីវភាព​ក្នុងក្រុមគ្រួសារ ក្នុងពេលដែលខេត្តសៀមរាប ទទួលរងផលប៉ះ​ពាល់ នៃការធ្លាក់​ចុះ​នៃភ្ញៀវ​ទេសចរណ៍ ដោយវិបត្តិជំងឺកូវីដ១៩៕