អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ​ប្រារព្ធទិវាអន្តរ​ជាតិប្រឆាំង​គ្រឿងញៀន និង​ដុតបំផ្លាញ​ចោល​គ្រឿងញៀន​ជាច្រើនប្រភេទ ជិត៥០០គីឡូក្រាម នៅមជ្ឈមណ្ឌលកោះពេជ្រ

រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃ២៦ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ​បាន​ប្រារព្ធ​ទិវាអន្តរ​ជាតិប្រឆាំង​គ្រឿងញៀន នៅមជ្ឈមណ្ឌល​កោះពេជ្រ រាជធា​នីភ្នំពេញ ក្រោមអធិបតី ភាព​ដ៏ខ្ពងខ្ពស់ ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញា​ធរ​ជាតិប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន និងមានការអញ្ជើញចូលរួមពី​សមា​ជិក សមាជីការ អញ្ជើញចូលរួមមកពីក្រសូង ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ ជាច្រើនរូបទៀត។​​​

ក្នុងពិធីនេះឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជា​តិប្រយុទ្ធប្រ​ឆាំងគ្រឿង​ញៀន​ បានអញ្ជើញមាន​មតិសំណេះសំណាល​ទៅកាន់អង្គពិធី ដោយមានប្រសាសន៍ថា បើទោះ​បីប្រទេស​កម្ពុជា កំពុងតែជាប់​ដៃប្រ​យុទ្ធប្រឆាំង នឹង​ការរាត្បាតជំងឺកូវីដ-១៩ក្តី ក៏ប៉ុន្តែរាជរដ្ឋា​ភិបាល​កម្ពុជា មិនភ្លេចកា​រប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនជាដាច់ខាត។

ជាមួយគ្នានេះដែរឯកឧត្តម ឧបនាយករដ្ឋមន្ត្រីបានបង្ហាញក្តីជឿជាក់ថា ផែនការ​យុទ្ធនាការប្រយុទ្ធ​ប្រឆាំងគ្រឿង​ញៀន​ខុសច្បាប់លើកទី៥ ឆ្នាំ២០២០ បន្តដំណើរការលុបបំបាត់​ឱ្យបានទាំង​ស្រុង​នូវ​ការ​ចែកចាយជួញដូរ និងប្រើប្រាស់​គ្រឿង​ញៀននៅ​តាមទីកន្លែងកម្សាន្តសប្បាយ​ការយក​ចិត្តទុក​ដាក់បង្ការ ទប់ស្កាត់មិនឱ្យជំងឺកូវីដ-១៩ ឆ្លងរាលត្បាតចូលទៅក្នុង មជ្ឈមណ្ឌល​ព្យាបាលស្តារនី​តិសម្បទា​អ្នកញៀនគ្រឿងញៀន និងពន្ធនាគារ,ការចូលរួមកសា​ងភូមិ ឃុំ សង្កាត់គ្មាន​គ្រឿងញៀន នៅតាម​ព្រំដែន ការបន្តចូលរួមសហកា​រជាមួយប្រទេស ជាប់ព្រំដែនប្រទេ​សក្នុងតំបន់ អង្គការជាតិ អន្តរជាតិ ជាដៃគូក្នុង​គោលបំណងប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យមានប្រសិទ្ធភាព។

បន្ទាប់ពីបញ្ចប់សុន្ទរកថា និងការមានមតិសំណេះសំណាល ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹម​យ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញដុតបំផ្លាញគ្រឿងញៀន សរុប​៤៧៧,៦៧៧.៨៥ ក្រាម ដែលបង្ក្រាបបានពីរាជធានី-ខេត្តចំនួន៤ រួមមាន៖ រាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តតាកែវ រួមមាន៖ហេរ៉ូអ៊ីន, មេតំហ្វេតាមីន, អំហ្វេតាមីន, អុចស្តាស៊ី, កេតាមីន, នីមេតាហ្សីប៉ាម កញ្ឆា និងសារធាតុគីមីផ្សំ៕