ក្រុមប្រឹក្សា ស្រុកបរិបូណ៌ អាណត្តិទី៣ ប្រារព្ធវេ​ទិកាផ្សព្វផ្សាយ និងពិគ្រោះ​យោបល់

ខេត្តកំពង់ឆ្នាំ​ង៖លោក ឃួន សៅរុំ ប្រធានក្រុមប្រឹក្សាស្រុក និងលោ​ក យឹម សារិន អភិបាល​ស្រុក​បរិបូណ៌ នៅព្រឹកថ្ងៃសុក្រ ៦កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែ មិថុ​នា ឆ្នាំ២០២០ បានរៀបចំប្រារព្ធវេទិកា ពិគ្រោះយោបល់ រប​ស់ក្រុមប្រឹក្សាស្រុក អាណត្តិទី៣។

ពិធីមានការអញ្ជើញចូលរួមពី លោកលោកស្រី សមាជិកសមាជិកក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក ប្រធានការិយា​ល័យចំណុះរដ្ឋបាលស្រុក លោកលោកស្រី ក្រុមប្រឹក្សាឃុំ មេភូមិ សមាជិកភូមិ មកពី​៥ឃុំ គឺឃុំពពេល ខុខរ៉ង ពេជចង្វារ ត្រពពាំងចាន់ ឃុំចក និងតំណាង​អង្គកាស​ង្គមស៊ីវិល​ក្នុង​ស្រុក និង ប្រជាពលរដ្ឋសរុប៥០នាក់ស្រី១៥នាក់់។

វេទិកាពិគ្រោះយោ​បល់របស់ក្រុមប្រឹក្សាស្រុក ប្រារព្វឡើងដើម្បីបង្កើតឡើងនូវ វប្បធម៌ នៃការពិក្សា និង ការលើកម្ពស់ គណនេ​យ្យភាពតាម​បែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជា​តិ និងដើម្បីប្រ​មូលព័ត៌​មាន និងបញ្ហាប្រឈមផ្សេងៗ​នៅមូលដ្ឋានរបស់ខ្លួន ព្រមទាំងដោះ​ស្រាយសេវាសាធារណៈ បញ្ហា​ទុកកង្វល់​នានារបស់ប្រជាពលរដ្ឋផងដែរ។

គូសបញ្ជាក់ថា អង្គវេទិកា
បានផ្សព្វផ្សាយ និងពិគ្រោះយោប​ល់ដោយផ្ដោតលើប្រ​ធានបទបី គឺ៖
១-ការទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ ១៩
២-ការងារអភិវឌ្ឍន៍មូលដ្ឋាន និង ការងារផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ
៣-ការងារភូមិឃុំ មាន​សុវត្ថិភាព៕