ឃាត់ខ្លួនអ្នក​ញៀនល្បែងស៊ីសង (អាប៉ោង)ចំនួន០៣នាក់ ស្រុកប្រាសាទសំបូរ

ខេត្តកំពង់ធំ៖កម្លាំងផ្នែក​ជំនាញ​ និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាល​(សំបូរឈូក)​ នៃអធិ​ការដ្ឋានន​គរបាល​ស្រុកប្រាសាទសំបូរ ដឹកនាំផ្ទាល់ ដោ​យលោក វរសេនីយ៍ត្រី ឃួន វុទ្ធី អធិការកាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២០ វេលា​ម៉ោង១៦ និង៣០នាទី បាន​ចុះបង្ក្រាបល្បែងស៊ីសង(អាប៉ោង)​នៅតំ​បន់​ព្រៃជ្រាវខាងត្បូងភូមិត្រ​ពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ប្រហែល​១គីឡូម៉ែត្រ ដោយ​ឃាត់ខ្លួន​អ្នកលេងចំនួនន០៣នាក់។

អ្នកញៀនល្បែងទាំង៣នាក់ដែលត្រូវឃាត់ខ្លួនរួមមានៈ

ឈ្មោះ​ សាន​ ជួន ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិតាអោក ឃុំឈូក ស្រុកប្រា​សាទ​សំបូរ ខេត្តកំ​ពង់ធំ ។

ឈ្មោះ មុខ​ គា ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិកំពង់ជ្វា ឃុំគោល ស្រុកប្រាសាទសំបូរ ខេត្តកំ​ពង់ធំ ។

ឈ្មោះ​ ហួត​ អ៊ាន់ ភេទស្រី អាយុ៤១ឆ្នាំ នៅភូមិត្រពាំងជ្រូក ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំ​ព​ង់ធំ និងបក្សពួក​ចំនួន០៧នាក់ផ្សេងទៀត​បានរត់គេចខ្លួនអស់។

វត្ថុតាងចាប់យកបានរួមមាន:មេអាប៉ោង២,ចាន១,គំរប១,កំរាល(តង់)៣ផ្ទាំង,ធុងទឹកកក១,ម៉ូតូ១គ្រឿង។ដោយឡែក រថយន្ត០២គ្រឿង ដែលជាកម្មសិទ្ធរបស់អ្នកលេងល្បែង ដែលបាន​ផ្ញើទុកនៅផ្ទះ​ប្រជាពល​រដ្ឋ គឺម៉ាកកាំម៉ារីច្នៃនៅផ្ទះ​អាន រឿង ក្នុងភូមិត្រពាំជ្រូក ឃុំសំបូរ និងរថយន្តម៉ាក​ម៉ាស់ដា ពណ៌ស ផ្ញើទុកនៅផ្ទះនឹម នន នៅភូមិត្រពាំងជ្រូក ឃុំសំបូរ ដោយរថយន្តជាប់​ឡុកបើកមិនបាន កម្លាំង​បន្តការពារ រថយន្តទាំង​២គ្រឿងនោះ។ករណីនេះ​សមត្ថកិច្ចជំនាញ​យើងកំពុងកសាង​សំ​ណុំរឿង ចាត់ការតាមនីតិវិធី៕