ក​ម្មករ​សំណង់​ជនជាតិខ្មែរ១នា​ក់បានស្លាប់ និង៣នាក់រងរបួស ​ដោយសារមេកា​រជនជាតិ​ថៃបាញ់ ប​នៅ​ខេត្ត​រ៉ា​ក់យ៉ង

ប្រទេសថៃ៖​ថ្ងៃបើក​លុយពលករខ្មែរនាំគ្នាជួប​ជុំផឹក​ស៊ីនៅរោង​ស្នាក់នៅរបស់កម្មក​រសំណង់ខុនដូ អរិ ជីន នៅ​ក្បែរផ្លូវ​សុខុម វីត បំបែកជាបួនម៉ឺន សាំលី ឃុំម៉ាយតាភុត ខេត្តរ៉ាក់យ៉ង ប្រទេសថៃ ទាស់​សម្តី​សម្លេងតូចធំដាក់គ្នា ត្រូវ​មេការ​សំណង់ជាជ​នជាតិថៃ បាញ់បណ្តាល​ឲ្យ​ស្លាប់១នាក់និងរងរបួស​ចំនួន៣នាក់បញ្ជូនទៅ​សង្គ្រោះនៅឯ​មន្ទីពេទ្យ កាលពីវេលាម៉ោងជាង១២យប់កណ្តាលអាធ្រាត ឈា​ន​ចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០។​

បើយោង​តាមការចុះផ្សាយ​របស់គេហទំពរ័ក្នុង​ស្រុករបស់ថៃ​បានបញ្ជាក់ថា មុនកើតហេតុ ខណៈ​ដែល​ក្រុមកម្មករសំណង់ជនជាតិថៃ ខ្មែរ នឹងភូមា នាំគ្នាទៅងូតទឹកនៅបន្ទប់ លោកប្រៃ រោច ដែល​ជាមេ​ការទ​ទួលមើលការខុសត្រូវរោងស្នាក់នៅរបស់កម្មករ បាន​ដើរមកពិនិត្យរ​បៀប​រាបរ​យបរិវេណ​ខាង​លើ បានជួបក្រុមកម្មក​រខ្មែរនឹងភូមា ដែលធ្លាប់​មានបញ្ហារឿងកា​រផឹកស៊ីនៅក្នុងរោងកម្មករ ទើប​ចូល​ទៅ​ជជែក ដើម្បីបកស្រាយឲ្យ​យល់ចិត្ត តែក​ម្មករទាំងខ្មែរនឹងភូមា មិនយល់ព្រមធ្វើឲ្យ​មាន​សម្លេង​តូចធំកើតឡើង ទើបឈ្មោះ ប្រៃ រោច បានដកយកកាំភ្លើងខ្លីខ្នាត៣៨ពីចង្កេះ បាញ់​ទៅលើ​ក្រុមកម្មករសំណង់​បណ្តាល​ឲ្យកម្ម​ករ​សំណង់ខ្មែរ១នាក់ស្លាប់ និ៣នាក់ទៀត​រងរបួស​បញ្ជូន​ទៅ​សង្គ្រោះនៅមន្ទីពេទ្យ។ បន្ទាប់​មកកម្មករ​ដែល​ធ្វើ​ការ​ជាមួយគ្នាទាំងជ​នជាតិខ្មែរ និងភូមា បាននាំគ្នាចូលទៅ​ដណ្ដើមកាំភ្លើងពីមេការសំណង់​ដែ​ល​ជាជនជាតិថៃ ​ប្រតែងប្រទង់គ្នារហូតឈា​នដល់ការ​ជាន់ពី​លើបណ្ដា​លឲ្យស្លាប់​ភ្លាមៗ​នៅ​នឹងកន្លែង។

បន្ទាប់ពីទទួលបានការរាយការណ៍ពីក្រុមសង្រ្គោះខេត្តរ៉ាក់យ៉ងថា មានករណី​ប្រើកាំភ្លើង​បាញ់បាញ់​គ្នា​ស្លាប់ នៅរោងស្នាក់នៅរបស់កម្មករសំណង់ សមត្ថកិច្ចក៏ចុះទៅ​កន្លែងកើតហេតុ ប្រទះឃើញ​មនុស្សស្លាប់​ដេកក្នុងថ្លុក​ឈាម នៅមុខបន្ទប់ទឹកដោយគេស្គាល់ឈ្មោះ ប្រៃរោច នួលសៈង៉ា អាយុ​៦១ឆ្នាំ ជាមេការមើលការខុសត្រូវរោងស្នាក់នៅរបស់កម្មករ នឹងប្រទះឃើញកាំភ្លើងខ្នាត៣៨ ធ្លាក់​នៅក្បែ​របង្គន់ក្នុងបន្ទប់ទឹក១ដើម។

ក្រៅពី​នោះមានមនុស្សត្រូវគ្រាប់កាំភ្លើងរងរបួសស្រាលធ្ងន់ចំនួន៤នាក់ ក្រុមសង្រ្កោះ​បញ្ជូនទៅមន្ទីរ​ពេទ្យរ៉ាក់​យ៉ង ហើយក្នុងនោះមានកម្មករ​ខ្មែរចំនួន៣នាក់ នឹង​ជនជាតិថៃ​១នាក់ ដោយ​អ្នកដែល​រង​របួស​ធ្ងន់បានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ១នាក់ ជាកម្មករខ្មែរ។

ក្រោយពីកើតហេតុ​សមត្ថកិច្ចតម្រួត បានអញ្ជើញសាក្សីដែល​ឃើញហេតុការណ៍ទៅសាកសួរ ដើម្បីរក​មូល​ហេតុនឹ​ងការពិតបន្ត៕