អ្នកជំងឺកូវីដ​១៩ ចំនួន​១រូបទៀត បានជាសះស្បើយ ខណៈដែល១១នាក់​ទៀតកំពុងសម្រា​កព្យាបាល​នៅមន្ទីរពេទ្យ

រាជធានីភ្នំពេញ៖អ្នកជំងឺកូវីដ១៩ ម្នាក់ទៀតជនជាតិខ្មែរ ភេទប្រុសអាយុ២៩ឆ្នាំ មានអាសយដ្ឋាន​នៅខេត្តកំពង់ចាម ដែលជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី តាមជើងហោះហើរត្រង់​មកកម្ពុជា បានជាសះស្បើយ ខណៈដែល១១នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមិនមានរកឃើញករណីថ្មីនោះទេ។នេះបើតាមសេចក្តីប្រកាសរប់សក្រសួងសុខាភិបាល។

ក្រសួងសុខាភិបាល បានបញ្ជាក់ថា គិតត្រឹមម៉ោង០៧:០០ព្រឹក ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ កម្ពុជា​រកឃើញអ្នកជំងឺកូវីដសរុបចំនួន១៤១នាក់ ស្ត្រី៤០នាក់ និងបុរស១០១នាក់ ដែលក្នុងនោះមានអ្នក​ព្យា​បាលជាសះស្បើយសរុបចំនួន១៣០នាក់ ស្រី ៣៩នាក់ និងបុរស៩១នាក់ ខណៈអ្នកដែលកំពុង​សម្រាក​ព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន១១នាក់ ស្រ្តី០១នាក់ និងបុរស១០នាក់៕

ព័ត៌មានលំ​អិតសូមអាននូ​វសេចក្តីប្រកាសព័ត៌​មាន របស់ក្រសួងសុខាភិបាលដែលមា​នដូចខា​ក្រោម៖