
រដ្ឋបាលខេត្តតាកែវ រៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២១ និងលើកទិសដៅការងារ ឆ្នាំ២០២២ របស់ រដ្ឋបាលខេត្តតាកែវ
ថ្ងៃចេញផ្សាយៈ March 16, 2022
តាកែវ៖ នៅរសៀលថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម កិត្តិនីតិកោលសបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្ត តាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅ ការងារ ឆ្នាំ២០២២ របស់ រដ្ឋបាលខេត្តតាកែវ។
ដែលពិធីនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ លោក លោកស្រី អភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមប្រធានសាលាដំបូង ខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី មេបញ្ជការតំបន់សឹករង ខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត លោក អភិបាល ក្រុងស្រុក លោកមេឃុំ ចៅសង្កាត់ទូទាំងខេត្ត ព្រមទាំងមន្រ្តីរាជការពាក់ព័ន្ធជាច្រើនរូបផងដែរ៕





